ចំរៀងក្នុងពិធីប្រពៃណីផ្សេងៗ

មុនដំបូង សូមជំរាបសួរ មិត្តភក្តិ ប្លក្គើរទាំងអស់។

ការពិតទៅខ្ញុំបានបាត់មុខបាត់មាត់ពីពិភពប្លក់យូរល្មមហើយដែរ។ អានបន្ត »

េឆលស៊ីនិងលិវើភូលឈ្នះទាំងគូ

ឆេលស៊ី ចាប់ផ្តើមជ័យជំនះ ក្នុងសង្វៀនឆែមពៀនលីក ជុំបំបែកប៉ូល ដោយបានបើកទ្វារផ្ទះទទួលក្រុមអាគន្តុកៈ បក់ដូ 4-0 ក៏ដូចជា​ លិវើភូលដែលលើកទ័ពទៅយកឈ្នះ ម៉ាកសេ 2-1 ក្នុងការប្រកួតលើកដំបូងនៅថ្ងៃអង្គារ។ អានបន្ត »

កុមារ ព្រះខាន់ ជាជើងឯកពានរង្វាន់ FFC U15

ប្រភពៈ Football ASEAN

ប្រភពៈ Football ASEAN

ភ្នំពេញ (16 កញ្ញា 2008) – ក្នុងគ្ហេមដែលមានដល់ទៅ បីប៉េណាំងទី កុមារ ព្រះខាន់រាជ្យ អេហ្វស៊ី បានយកឈ្នះ ក្រុង ប៉ៃលិន 3-2 នៅវគ្គផ្តាច់ព្រាត់នៃការដណ្តើមពានរង្វាន់ សហពន្ធ បាល់ទាត់កម្ពុជា អាយុក្រោម 15 ឆ្នាំ នៅឯស្តាតអូឡាំពិកជាតិ។

ប៉ៃលិន បានស៊ុទនាំមុន នៅនាទីទី 24 ដោយ Phim Pheanuon មុននឹង កុមារមកតាមយកស្មើបានមុនចប់ពាក់កណ្តាលទីមួយ ពី Chan Vathanaka ។

ប៉េណាំងទីនៅដើមពាក់កណ្តាលទីពីរ ដែលស៊ុទដោយ Top Phany ធ្វើអោយប៉ៃលិននាំ 2-1 ប៉ុន្តែក៏ស្មើគ្នាវិញនៅពេលដែល កុមារ បានប៉េណាំងទី នៅនាទីទី 65ដែលស៊ុទដោយ  Im Phanith ។

ការប្រកួតកាន់តែតឹងតែងឡើងក្រោយពី កុមារមកបានប៉េណាំងទីទីពីររបស់ខ្លួន ហើយ នាទីទី 74 Phuong Sophat របស់ ក្រុងប៉ៃលិនត្រូវពិន័យកាតក្រហម។

ជាមួយគ្នានេះដែរ Prek Pra Keila FC បានទីបី ដោយពួកគេបានយកឈ្នះ េខត្តតាកែវ 5-2 ។ គ្រាប់របស់ Prek Pra Keila FC ស៊ុទបញ្ចូលទីដោយ You Rafat នាទីទី 4 និង 73 Sam Sory នាទី 19 Uk Muslim នាទីទី 60 និង 65 ។

ចំនែកខេត្តតាកែវបានពី In Savady នាទីទី 15 Chheng Sang នាទីទី 56 ។

ប្រភពៈ ASEAN FOOTBALL

Villa លើកទ័ពមកយកឈ្នះ Spurs ដល់ផ្ទះ

អែស្សលី​ យ៉ាំង ស៊ុទអោយវិលឡានាំ 2-0

អែស្សលី យ៉ាំង ស៊ុទអោយវិលឡានាំ 2-0

ស្ពើរនៅតែលិចនៅក្នុងបាតតារាងរបស់ព្រមៀលីក ក្រោយ​ពី​ត្រូវបាន អាស្តឹនវិលឡា លើកទ័ពមកបំបាក់ស្លាប​ដល់ផ្ទះ 2-1 ក្នុងការប្រកួតនៅថ្ងៃច័ន្រ្ទ។

ក្នុងគ្ហេមនេះស្ពើរបានបានបញ្ជូន ផាហ្វ្លិវ េឆងកូ ខ្សែប្រយុទ្ធជំរើស ជាតិរុស្ស៊ី និង វេត្រាន ខលូកា ខ្សែការពារជំរើសជាតិខ្រូអេឆៀ អោយចុះលែងជាលើកដំបូងក្រោយពីបានទិញមកមុនពេលបិទ ទីផ្សារកីឡាករ ប៉ុន្តែបែជាក្រុមអាគន្តុកដែលបាញ់នាំមុនយ៉ាង រហ័ស។

ណៃជេល រិអូខូឃើរ  មិតហ្វៀល វិលឡា បានស៊ុទបញ្ចូលទីឲ្យ វិលឡា នាំ 1-0​ តាំងពីនាទី 5 ដែលជាគ្រាប់តែមួយគត់ក្នុង ពាក់កណ្តាលទីមួយ ដោយក្រុមទាំងពីរបានបើកគ្េហមសំរុកដាក់ គ្នាយ៉ាងគួរអោយចង់មើលជាពិសេស ក្រុម អាគន្តុកៈ ដែលគួរតែ បានច្រើនគ្រាប់ ប៉ុន្តែ កូមេស បានបង្ហាញនូវហ្វមដ៏អស្ចារ្យដោយ បានសេហ្វ ជាច្រើនគ្រាប់។

ទ្រនប់របស់ស្ពើរក៏បាក់ម្តងទៀត នៅដើមពាក់កណ្តាលទីពីរ ដោយ អែស្សលី​ យ៊ាំង ស្លាបតារាវ័យក្មេងរបស់អង់គ្លេស បានបណ្តើរបាល់មកស៊ុទពីក្រៅក្រប ប៉េណាំងទី ។ ម្តងនេះ កូមេស ស្មានចង្វះខុស ព្រោះបាល់ធ្លាក់ត្រូវដីមុននឹងគេស្ទុះទៅ ចាប់ តែបាល់ចូលប្រឡោះដៃ ហើយចូលទីបានដោយងាយ។

ស្ពើរមកបានគ្រាប់ មុននឹងអស់ម៉ោងប្រកួត 3 នាទី ពីជេមេន ជីណាស ស៊ុទទៅត្រូវ ដារេន បេន ហើយបាល់ខ្ទាតចូលទី។

ម្ចាស់ផ្ទះធ្វើបានល្អបំផុតតែប៉ុណ្ណឹង ទីបំផុតចាញ់មួយប្រកួតទៀត។

គ្ហេមនេះ ស្ពើរមានតែមួយពិន្ទុ ក្នុងចំនួន 4 ប្រកួត ដំបូង ដែលចាត់ទុកថា ជាស្ថិតិនៃការចេញស្តារត៍ ដ៏អន់បំផុតក្នុងកំឡុង 34 ឆ្នាំនេះ។ ចំនែក វិលឡា បានរំកិលទៅនៅតំណែងទី 4 មាន 7 ពិន្ទុ ។ តែយ៉ាងណាក៏ដោយ ក្រុមអាគន្តុកៈត្រូវជួបពត៌មានមិន ល្អ ដោយ យ៉ន ខារិវ ខ្សែប្រយុទ្ធជំរើសជាតិ ណវេ ទទួលរងរបួស នៅពាក់កណ្តាលទីពីរ បានដើរ ប៉ាក់ខ្ញើតៗ ចេញពីស្តាត។

ប្រភពៈ http://www.100community.com

ហង្សសងសឹកបានសំរេច បញ្ជូនបិសាចចូលអន្លុង 2-1

Ryan Babel (ស្តាំ) ជាកីឡាករបំរុងដែលចុះមកស៊ុទបញ្ជុលទីអោយ ហង្សក្រហម​ លិវើភូល យកឈ្នះ​ បិសាចក្រហម ម៉ែន​ យូ 2-1​ នៅ Anfield

Ryan Babel (ស្តាំ) ជាកីឡាករបំរុងដែលចុះមកស៊ុទបញ្ជូលទីអោយ ហង្សក្រហម លិវើភូល យកឈ្នះ បិសាចក្រហម ម៉ែន យូ 2-1 នៅ Anfield

ថ្ងៃដែល ឌឹ ខប់ ទន្ទឹងរង់ចាំក៏បានមកដល់ នៅពេលដែល លិវើភូល ក្រោម​ការហ្វឹកហាត់របស់ រ៉ាហ្វា អេល បេនិតេស យកឈ្នះ ម៉ែន ឆែស្ទើរ យូណៃធិត ក្នុងព្រីមៀរលីកជាលើកដំបូងចាប់តាំងពីឆ្នាំ 2004 ដោយស៊ុទបញ្ចូលទី 2 គ្រាប់ សែងយកឈ្នះ ម៉ែន យូ 2-1 បានគ្រាប់ពី វេសប្រោណ ធ្វើចូលទីខ្លួនឯង និង រ៉ៃអាន់ បាបិល មុននឹងចប់ការប្រកួត 13 នាទី។

លិវើភូល 2-1 ម៉ែន ឆែស្ទើរ យូណៃធិត

គ្រាប់ៈ 0-1 តេវេស ន.3, 1-1 វេស​ប្រោណ (ធ្វើចូលទីខ្លួនឯង) ន.27, 2-1 រ៉ៃអាន់ បាបិល ន.77

ស្តាតៈ អែនហ្វៀល

សង្គ្រាម Red Fire ដែលធ្វើអោយពិភពលោកផ្អាកដំនើរការក្នុងថ្ងៃនេះ បេនិតេស បានដាក់ឈ្មោះ ជើរ៉ាតនិងតរ៉ែស ជាកីឡាករបំរុងដែរ ដោយជ្រើសរើសយក ឌើក ខុយ​និង​ រ៉ប់ប៊ីឃីន ជាគូខ្សែប្រយុទ្ធ ហើយអាល់ប៊ើត រិអេរ៉ា ដែលជាកីឡាករថ្មីប្រចាំការនៅស្លាបខាងឆ្វេង។

អានបន្ត »

រាជសីហ៍សងសឹក វ៉លខត់ ហែឌ្រិក យកឈ្នះខ្រូអេឆៀ 4-1

ធីអូ វ៉ល់ខត់ សំដែងការត្រេកអរក្នុងធ្វើហែឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

ធីអូ វ៉លខត់ សំដែងការត្រេកអរក្នុងធ្វើហែឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

លុបបំបាត់សុបិនអាក្រក់បានសំរេចសំរាប់ “ រាជសីហ៍គំរាម” អង់គ្លេស ដោយបានបង្ហាញហ្វមការលែងដ៏កំពូល ដែលលើកទ័ពទៅយកឈ្នះ “ ក្រឡាអុក” ខ្រូអេឆៀ ដែលមិនដែលចាញ់ក្រុមណាមួយឡើយក្នុងផ្ទះខ្លះឯងដល់ទៅ 4-1 ដោយបានគ្រាប់ពី ធីអូ វ៉លខត់ 3 គ្រាប់និងមួយគ្រាប់ទៀត វេន រូនី ជាអ្នកស៊ុទបញ្ចូល។

បាល់ទាត់ពិភពលោក ជុំជំរើស មណ្ឌលអឺរុប ក្រុមទី 6

ខ្រូអេឆៀ 1-4 អង់គ្លេស

ស្តារ៍តៈ ម៉ាកស៊ិមៀរស្ទេដៀម

គ្រាប់ៈ 0-1 ធីអូ វ៉លខត់ ន.26 , 0-2 ធីអូ វ៉លខត់ ន. 59, 0-3 វេន រូនី ន. 63, 1-3 ម៉ារិអូ ម៉ាន់ស៊ូឃិច ន. 79, 1-4 ធីអូ វ៉លខត់ ន.​ 82 អានបន្ត »

ប៉ៃលិននឹងជួប កុមារ ក្នុងវគ្គផ្តាច់ព្រាត់ FFC អាយុក្រោម 15 ឆ្នាំ

ការប្រកួតជើងឯកពាន់រង្វាន់សហពន្ធបាល់ទាត់កម្មុជា អាយុក្រោម 15 ឆ្នាំនៅ ពហុកីឡាដ្ឍានជាតិ អូឡាំពិក

ការប្រកួតជ្រើសរើសជើងឯកពានរង្វាន់សហពន្ធបាល់ទាត់កម្ពុជា អាយុក្រោម 15 ឆ្នាំនៅ ពហុកីឡាដ្ឋានជាតិ អូឡាំពិក

(ភ្នំពេញ កញ្ញា 2008)- ក្រុងប៉ៃលិន នឹងជួបជាមួយ កុមារ ព្រះខាន់រាជ្យ អេហ្វស៊ី  ក្នុងវគ្គផ្តាច់ព្រាត់នៅឆ្នាំនេះ សំរាប់ការប្រកួត ដណ្តើមពានរង្វាន់ជើងឯងសហពន្ធបាល់ទាត់កម្ពុជា (FFC) អាយុក្រោម 15 ឆ្នាំ នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក ។

ក្រុង ប៉ៃលិន បានការង់ទីខ្លួនឯងក្នុងការចូលទៅកាន់វគ្គផ្តាច់ព្រាត់រួចជា ស្រេចបន្ទាប់បានយកឈ្នះ េខត្តតាកែវ អេហ្វស៊ី 2-0 ក្នុងជុំ 4 ក្រុមចុងក្រោយ ដោយ Kay Nak ស៊ុទបញ្ចូលទីនាទីទី 64 និង Heung Met ក្នុងនាទីទី 70 ។

ចំនែក កុមារ បានយកឈ្នះ Prek Pra-Komar Rik Reay FC 1- 0 ដោយមានតែមួយគ្រាប់គត់ ពីការស៊ុទរបស់​ សុខ សំណាង ក្នុងនាទីទី 34 ។

ហង្សធ្ងន់, យូវេនទុស រៀលម៉ាឌ្រិត នៅក្នុងក្រុមមរណៈ

ប្រភពៈ football.impaqmsn.com

ប្រភពៈ football.impaqmsn.com

Real Madrid ធ្ងន់មែនទែនជាមួយនឹងការនៅរួមក្រុមជាមួយនឹង Juventus , Zenit St Petersburg
និង Bate Borisov ដែលគេហៅថា ក្រុមមរណៈ ក្នុងការចាប់ស្លាក បំបែកប៉ូល UCL ជុំ 32 ក្រុម ក្នុងខណៈពេលដែលលិវើភូលក៏ជួប ការធ្ងន់មិនធម្មតា ប៉ុន្តែ ម៉ែន យូ សប្បាយចិត្តព្រោះក្រុមនៅរួម ប៉ូលរបស់ពួកគេមិនសូវធ្ងន់ធ្ងរប៉ុន្មានឡើយ។

ការចាប់ស្លាកបំបែកប៉ូល បាល់ទាត់ យូហ្វា ឆែមពៀនលីគ ជុំ 32 ក្រុមចុងក្រោយ ដែលត្រូវបានធ្វើឡើយនៅទីក្រុងម៉ូណាកូ កាលពីថ្ងៃទី 28 សីហា 2008 កន្លងមក បានចេញជាលទ្ធផល ដូច្នេះ

ប៉ូលដែលគេហៅថា ប៉ូលមរណៈ បានដល់ ប៉ូល H ដោយរួមមាន Real Madrid មា្ចស់ពានរង្វាន់ជើងឯង ឡាលិកា អេស្បាញ ពីរសម័យជាប់គ្នា Juventus ក្រុមជើងខ្លាំងមកពីអ៊ីតាលី Zenit St Petersburg ពានរង្វាន់ជើងឯកលីករុស្ស៊ីនិង ពានរង្វាន់ជើងឯក យូហ្វា ខាប់ ឆ្នាំទៅម៉ិញ និង Bate Borisov ។ ជាមួយគ្នានេះ លិវើភូលក៏ត្រូវចាត់ទុកថា ប៉ូលធ្ងន់មិនចាញ់រៀលម៉ាឌ្រិតដែរ ដែលក្នុងប៉ូលមាន PSV Eindhoven​ មកពីហូលឡង់ដ៍ , Marseille របស់បារាំង និង Atletico Madrid មកពីអេស្បាញ ដោយម្តង នេះ ហ្វើណាន់ដូ តរ៉ែស នឹងត្រូវប្រឈមមុខជាមួយ ក្រុម Atletico Madrid ដែលជាក្រុមដែលខ្លួនធ្លាប់នៅទៀតផង។ អានបន្ត »

ជាជ័យជំនះលើកទីពីរសំរាប់ POST-TEL​ ក្នុងចំនួនប្រកួត 14​ លើក

(ភ្នំពេញ) – POST-TEL FC ទើបតែទទួលបានជ័យជំនះជាលើកទីពីរតែ ប៉ុណ្ណោះក្នុងរដូវកាលនេះ។ ប៉ុន្តែ វានៅមិនទាន់គ្រប់គ្រាន់ក្នុងការដែលធ្វើ ឲ្យពួកគេរំកិលផុតពីបាតតារាងនៃ ខេមបូឌា ព្រីមៀរលីគ 2008 នោះទេ។

ក្នុងការបុកសំរុករយៈពេល 10 នាទី នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក ប៉ុស្តិ៍ ធេល បានយកឈ្នះ ភុជង្គនាគ 4-2 ដែលអាចអោយគេទទួលបាន ពិន្ទុសរុប 8 ពិន្ទុពីជ័យជំនះចំនួន 2 ដង ស្មើ 2​ ដង និង ចាញ់ 10 ដង។

ប៉ុស្តិ៍ ធេល បានគ្រាប់ពី D. Adefollarin (នាទីទី21និង 28 ) Hok Sotitya (នាទីទី24) និង Ho Sambo (នាទីទី 26)។

Phnom Penh Empire នៅតែជាក្រុមនាំមុខគេ ដោយទីពីរ Preah Khan Reach FC និងទីបី Build Bright United ។ អានបន្ត »

លែង Fantasy Premier League ដើម្បីឈ្នះឳកាសទៅលែងប្រទេស់អង់គ្លេស

WELCOME

You manage your own Fantasy team selected from the players in the Barclays Premier League. Fantasy Premier League is the world’s biggest fantasy game and is FREE to play. More information >

1st Prize

The overall winner of Fantasy Premier League 2008/09 will win a VIP trip for two to a Barclays Premier League match (the identity of which is determined by The Premier League) featuring a team of the successful player’s choice. The Winner’s Prize includes travel, two nights’ hotel accommodation, two match tickets, pre-match meal and £250 spending money.

Monthly Prize

This season the person who finishes top of the monthly leaderboard will be declared Manager of the Month and will win a digital camera, an mp3 player, and a Premier League club replica kit of the Winner’s choice. អានបន្ត »